តើប្អូនៗមានដឹងដែរឬថ្នាលបឋមមានប្រយោជន៍អ្វីខ្លះ?
សួរកាលពី 2025-04-30 09:57 pm មានអ្នកមើល 64 ដង
6 Answers
1
ខ្ញុំបានដឹងអំពីចំណុចខ្លះៗអំពីផលប្រយោជន៍របស់ថ្នាលបឋម។ថ្នល់បឋមមានផលប្រយោជន៍ដូចជា
-មានវីដេអូសម្រាប់ឱ្យសិស្សានុសិស្សសង្សាដែលបង្រៀនដោយលោកគ្រូអ្នកគ្រូហើយគាត់ខិតខំប្រឹងប្រែងដើម្បីឲ្យសិស្សានុសិស្សជុំវិញប្រទេសបានសិក្សា។
-មានកន្លែងធ្វើតេសឬប្រឡងសម្រាប់តេសសមត្ថភាពថាសមត្ថភាពយើងដល់ណាហើយមិនតែប៉ុណ្ណោះបើយើងតេសបានលើសពី85% យើងនឹងទទួលបានប័ណ្ណសរសើរមួយទៀត
-មានវេទិកាដូចជាខ្ញុំកំពុងឆ្លើយសម្រាប់ឱ្យសិស្សសួរនឹងឆ្លើយសំណួរចំពោះសំណួរណាស់ដែលសិស្សានុសិស្សដទៃទៀតឆ្ងល់។
-មានកិច្ចការផ្ទះបន្ទាប់ពីសិស្សរៀនមេរៀនចប់
-មានបណ្ណាល័យសម្រាប់អានសៀវភៅរឿងនិទានផ្សេងៗ
app នេះជួយបំប៉នដល់ការសិក្សារបស់សិស្សយ៉ាងច្រើនដែលធ្វើឲ្យសិស្សកើនចំណេះដឹង