វិជ្ជានុក្រមប៊្លូម
កំណែទម្រង់អប់រំក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយតម្រូវឱ្យលោកគ្រូអ្នកគ្រូផ្លាស់ប្ដូរទម្លាប់នៃការបង្រៀនដោយប្រើសៀវភៅពុម្ពជាគោលមកជាការយកកញ្ចប់សមត្ថមភាពសិស្សជាគោល។ ការនេះតម្រូវឱ្យលោកគ្រូអ្នកគ្រូប្រើប្រាស់សម្ភារៈបង្រៀនច្រើនបន្ថែមលើសសៀវភៅពុម្ព ជាពិសេសសម្ភារៈជាទម្រង់ឌីជីថល ប្រើវិធីសាស្ត្របង្រៀនបែបសកម្មដោយប្រើជំនួយបច្ចេកវិទ្យាព័ត៌មាន និងបង្កើតវិញ្ញាសាវាយតម្លៃសិស្សដោយផ្ដោតលើបំណិនត្រិះរិះពិចារណា។ ចំណេះដឹងអំពីវិជ្ជានុក្រមប្ល៊ូមក្នុងសៀវភៅ សង្កប្បថ្នាក់រៀន (Critical Thinking Classroom / Bloom's Taxonomy) គឺជាមូលដ្ឋានគ្រឹះសម្រាប់លោកគ្រូអ្នកគ្រូរៀបចំសម្ភារៈដោយខ្លួនឯង ផ្លាស់ប្ដូរទម្លាប់បង្រៀន និងបង្កើតវិញ្ញាសារង្វាយតម្លៃវាស់សមត្ថភាពពិចារណាកម្រិតខ្ពស់របស់សិស្ស។