PTOM

PTOM (Personalized Teaching to Overcome Marginalization) គឺជាវិធីបង្រៀននិងរៀនដោយប្រើបច្ចេកវិទ្យាសម្រាប់ការអប់រំដើម្បីអភិវឌ្ឍមូលដ្ឋានគ្រឹះនៃបំណិនអក្ខរកម្មអំណាន និងលេខ។ ការប្រើបច្ចេកវិទ្យាតាមរយៈថ្នាលបឋម PLP លោកគ្រូអ្នកគ្រូអាចដាក់កិច្ចការឱ្យសិស្សធ្វើគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ លោកគ្រូអាចតាមដានសិស្សបានយ៉ាងដិតដល់ ដូចជា ចំនួនសកម្មភាពសិក្សា រយៈពេលសិក្សា និងលទ្ធផលសិក្សានៃមេរៀននីមួយៗ។ ព័ត៌មានទាំងនេះនឹងជួយគ្រូបង្រៀនរៀបចំផែនការបង្រៀនកាន់តែឆ្លើយតបទៅនឹងតម្រូវការសិក្សារបស់សិស្សម្នាក់ៗ ដោយមិនគិតអាយុ និងកម្រិតថ្នាក់របស់សិស្សនោះទេ។ សិស្សថ្នាក់ទី៣, ៤, ៥, និងទី៦ ដែលមានបញ្ហាអក្ខរកម្មអំណាន និងលេខ អាចរំឭកបំណិនទាំងនេះឡើងវិញក្នុងរយៈពេលខ្លីដើម្បីអភិវឌ្ឍសមត្ថភាពស្របតាមកម្រិតថ្នាក់ដែលខ្លួនកំពុងសិក្សា។ ការអនុវត្តកម្មវិធី PTOM នឹងធានាវិសាលភាពនៃការអនុវត្តទូលំទូលាយទូទាំងប្រទេស និងប្រកបដោយនិរន្តរភាពតាមរយៈថ្នាលបឋម PLP។

សិស្សដែលបានពិន្ទុ

ច្រើនជាងឬស្មើ ៨០% នឹងមិនស្ថិតក្នុងកម្មវិធីបំប៉ន PTOM ទេ [ 4 ]

ចន្លោះ ៦៥-៧៩% ស្ថិតក្នុងកម្រិត៣ [ 3 ]

ចន្លោះ ៥០-៦៤ ស្ថិតក្នុងកម្រិត២ [ 2 ]

តិចជាង ៥០% ស្ថិតក្នុងកម្រិត១ [ 1 ]

សិស្សអាចស្ថិតក្នុងកម្រិត២នៃអំណាន ប៉ុន្តែកម្រិត១ នៃគណិតវិទ្យា ក្រោយពេលរៀនក្នុងកម្មវិធី PTOM សិស្សដែលបានបំពេញលក្ខខណ្ឌ៨០% អាចឡើងទៅកម្រិតបន្ទាប់ ដោយមិនគិតពេលវេលានោះទេ និងសិស្សដទៃនោះទេ។


សម្រាប់តេស្ត PTOM-KG1 និង PTOM-MG1 សិស្សដែលបានពិន្ទុ

ច្រើនជាងឬស្មើ ៥០% នឹងមិនស្ថិតក្នុងកម្មវិធីបំប៉នសិស្ស​រៀនយឺត PTOM-G1 ទេ  [ 2 ]

តិចជាង ៥០% ស្ថិតក្នុងកម្រិត១ [ 1 ]